ជំនឿលើច្រមុះ ត្រចៀក ជ្រូកខ្វៃ នាំសំណាង? | khmerlord.com
ជំនឿលើច្រមុះ ត្រចៀក ជ្រូកខ្វៃ នាំសំណាង?
ក្រចកជើង កន្ទុយ ត្រចៀកជ្រូក​ខ្វៃ ក្នុងជំនឿកូនកាត់ចិន

បើនិយាយពីជ្រូកខ្វៃ ផ្នែកដែលឆ្ញាញ់ និងមានអ្នកចូលចិត្តជាងគេមានដូចជា​ ត្រចៀក និង ស្បែកដែលនៅស្រួយៗខ្ញោកៗពេលញាំទំពារ។ ហើយជាញឹកញាប់ណាស់យើងតែងឮពាក្យតំណាលតៗគ្នា​មកថា​ នៅពេលដែលមានការសែនព្រែនម្តងៗរបស់បងប្អូនកាត់(ខ្មែរ)ចិន អ្នកដែលទទួលបាន ច្រមុះជ្រូកខ្វៃ កន្ទុយ ក្រចកជើងសសៃកែងខ្ចីៗ និងត្រចៀកជាដើម និងនាំលាភសំណាង ឬថា​បើញាំ ច្រមុះ គឺនាំអោយចេះឈ្មោះឆ្មុលរកស៉ីមានបាន បើផ្នែកត្រចៀក និងមានភាពវាងវៃ ដឹងឮពត័មានលឿនជាដើម។ 

តើពិតមែនដែរទេ? 
ផ្អែកលើធាតុពិតផ្នែកទាំងនោះគឺឆ្ញាញ់ជាពិសេស សំរាប់អ្នកចូលចិត្តញាំ បែបខ្លែមលេង! ហើយការតំណាលបង្កើតជាជំនឿបែបនេះ ប្រហែលជាចាស់ៗចង់អោយកូនចៅពេលជួបជុំ ដណ្តើមគ្នាញាំលេង ដើម្បីបង្ករបរិយាកាស​សប្បាយៗ ឬអោយមកជួយរើ មកប្រមូលសា ម្ហូបអាហារដែលបានសែនរួច ចែកគ្នាញាំ ជាដើម....។ល។

ក៍ប៉ុន្តែ ក្នុងសង្គមជាក់ស្តែងយើងសង្កេតឃើញមានការជ្រុលជ្រួស ដោយផ្អែកលើជំនឿ ចង់មានបានជ្រុល វាធ្វើអោយ បងប្អូនកូនគ្មួយ ក្នុងគ្រួសារមេដែលមានបងប្អូនច្រើនមកចូលរួមជុំគ្នា ដូចជាពេលសែនផ្នូរ ឆេងម៉េង​ជាដើមនេះ ទៅជាអន់ចិត្តនិងគ្នា ព្រោះតែហេតុបុគ្គលខ្ល៖ហាក់ដូចជាអាត្មានិយមជ្រុល ប្រមូលយកហុងស៊ុយតែឯង! ហើយទំលាប់នេះនិងរសាយបន្តរទៅដល់កូនចៅខ្លួនឯងផ្ទាល់ជាក់ជាមិនខាន។


សូមជាស់វាង ជំនឿជ្រុលដែលអាចនាំចង្រៃ!​!

សម័យកាលនេះហើយ ជ្រូកខ្វៃមិនមែនជាម្ហូបកម្ររទៀតនោះទេ! ចូរទទួលទានជាមួយគ្នា ឆ្ញាញ់ជាមួយគ្នា បង្រៀនគ្មេងៗជំនាន់ក្រោយអោយចូលចិត្តគ្នា!
 
ការអធ្យាស្រ័យល្អ ការចែករំលែកគ្នា រាប់អានគ្នាជាការប្រសើរបំផុតក្នុងការរស់នៅក្នុងក្រុមគ្រួសារ មនុស្សជាតិ។  

ជំនឿដែលនាំក្តីសុខចំរើន
ស្វែងមើលជ្រុងល្អដែល​បង្កប់ក្នុងជំនឿ​អរូបីណាដែលគួរអនុវត្តន៍