សំណង់ផ្ទៈល្វែង និង បូរី ខ្នាតតូច សំរាប់គ្រួសារចំណូលសមរម្យ | khmerlord.com
សំណង់ផ្ទៈល្វែង និង បូរី ខ្នាតតូច សំរាប់គ្រួសារចំណូលសមរម្យ
ផ្ទៈល្វែង និង វីឡា សំរាប់គ្រួសារថ្មី និងតំលៃសមរម្យ

នាពេលបច្ចុប្បន្ននេះ សំណង់គ្រប់ប្រភេទគឺរីកចំរើនជាខ្លាំង ជាពិសេសរាជធានីភ្នំពេញ និងបណ្តាខេត្ត ក្រុងដែលមានស្ថានភាពសេដ្ឋកិច្ចល្អនិងមានប្រជុំជនរស់នៅច្រើន។ យើងសង្កេតឃើញថាមានក្រុមហ៊ុនវិនិយោគមកពីក្រៅប្រទេសច្រើនផ្តោតទៅលើការអភិវឌ្ឈន៍ខុនដូខ្ពស់ៗ​ ចំណែកក្រុមហ៊ុនសាងសងក្នុងស្រុកធំៗវិញផ្តោតសំខាន់ទៅលើបូរីដែលកាន់តែស៊ីវីល័យប្រសើរឡើងជាលំដាប់។

ក្នុងនោះដែរមានការចូលរួមអភិវឌ្ឈន៍យ៉ាងសស្រាក់សស្រាំពីអ្នកសាងសង់ថ្មីៗ បានបើកការដ្ឋានរបស់ខ្លួន យ៉ាង ផុសផុលតាមជាយក្រុង ធ្វើជា ផ្ទៈល្វែង វីឡា ក្រោមរូភាពជាបូរីខ្នាតតូច ដោយផ្តោតគោលដៅអតិថិជនជាអ្នកមានចំណូល សមរម្យ។

ផ្ទៈនិងដីឡូតិ៍បែបលំហែរកាយ ជាចរន្តថ្មី របស់អ្នកអភិវឍ្ឃន៍បែបថ្មី