(ក្រចេះ)៖ សហគមន៍អេកូទេសចរណ៍កោះសាមនឹងក្លាយជាជម្រើសដ៏ល្អមួយសម្រាប់លោកអ្នក។ សហគមន៍អេកូទេសចរណ៍កោះសាមសិបមានទីតាំងស្ថិតនៅតាមបណ្ដោយដងទន្លេមេគង្គជាប់ព្រំប្រទល់ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង ដែលមានចំងាយប្រមាណ៩៥គីឡូម៉ែត្រពីទីរួមខេត្តក្រចេះ ។
កោះសាមសិបជាទីឋានដ៏ស្រស់ត្រកាលប្រៀបដូចឋានសួគ៌ក្រោមមេឃ ដែលមានធម្មជាតិដ៏វិសេសគ្របដណ្ដប់ដោយព្រៃឈើ បៃតងខ្ចី មានវាលខ្សាច់ សក្បុសនារដូវប្រាំង ព្រមទាំងរំលេចជាទេសភាពដ៏ស្រស់ត្រកាល។ ភ្ញៀវដែលទៅកម្សាន្ត នៅទីនោះនឹងទទួលបាននូវអារម្មណ៍ដ៏ស្រស់ស្រាយ តាមរយៈការទស្សនាព្រៃលិចទឹកទន្លេមេង្គ ទស្សនាសត្វស្លាប ពិសេសសត្វស្លាបជិតផុតពូជជាច្រើនប្រភេទ ទន្សនាថ្ងៃរះ និងថ្ងៃរៀបលិចដ៏ស្រស់ស្អាត ស្ទូចត្រី បង់សំណាញ់ ងូតទឹកលេងកម្សាន្ត បោះតង់ និងជជែកគ្នាលេងនាពេលរាត្រីផងដែរ។
ប្រភពៈ FB ក្រសួងទេសចរណ៍ https://www.facebook.com/cambodia.tourism.ministry/