នំបញ្ចុកជាមុខម្ហូបដែលជាទីពេញនិយមរបស់ប្រជាជនខ្មែរ មិនថានៅទីក្រុងឬជនបទ ហើយក៍ជាទីចំណាប់អារម្មណ៍របស់ជនបរទេសដែលមកលេងឬស្នាក់នៅក្នុងប្រទេសខ្មែរភាគច្រើនដែរ ជាពិសេសនំបញ្ចុកសម្លរប្រហើរ (ឬសម្លរខ្មែរ ឬទឹកខៀវ *)
ថ្មីៗនេះមានស្រ្តីអាមេរិចម្នាក់បានចែករំលែក អំពីរស់ជាតិដែលមិនអាចបំភ្លេចបាន ដែលនាងបានណែរនាំដល់មិត្តភក្រ័របស់គាត់ គួរតែសាកមើល៍!